ខេត្តរតនគិរី ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបុកម៉ូតូបណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្តង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០៣ កក្កដា ២០១៥ ស្ថិតត្រង់ផ្លូវបែកជា៤ មុខស្ថានីយប្រេងក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះព្រហ្ម ពិសិដ្ឋ អាយុ២២ឆ្នាំ ជាកម្មករ មានទីលំនៅក្នុងភូមិថ្មី សង្កាត់ឡាបាន
សៀក ក្រុងបានលុង ។ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ បន្សល់ទុកតែកាងរថយន្ត និងស្តុបធ្លាក់រប៉ាត់រប៉ាយនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ប្រភពបន្តថា ម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាន បានយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្ត ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

No comments:
Post a Comment